រដ្ឋ South Dakota

សេចក្តីណែនាំនៃពាក្យសុំ

មុននឹងបំពេញតួនៃទម្រង់នេះ សូមឆ្លើយសំណួរ នៅផ្នែកខាងលើ បំផុតនៃទម្រង់នេះ ដោយចង់ដឹងថាតើ អ្នកមានសញ្ជាតិ អាមេរិកាំង ឬទេ និង ថាតើ អ្នកនឹងដល់អាយុ ១៨ ឆ្នាំ ឬទេ នៅចំថ្ងៃ ឬ មុនថ្ងៃនៃ ការបោះឆ្នោតនោះ។ ប្រសិនបើអ្នកឆ្លើយថាទេ ចំពោះសំណួរទាំងពីរ នេះ អ្នកទំនងជាមិនអាចប្រើទម្រង់នេះ ដើម្បីចុះឈ្មោះបោះឆ្នោត បានទេ។ ទោះបីជាយ៉ាងណា សេចក្តីណែនាំជាក់លាក់របស់រដ្ឋ ប្រហែលជាអាចផ្តល់ ព័ត៌មាន បន្ថែម ស្តីពី លទ្ធភាពអាចចុះឈ្មោះ បោះឆ្នោត មុនដល់អាយុ ១៨ ឆ្នាំ។

Box 1 -- ឈ្មោះ

ចូរដាក់ក្នុងប្រអប់នេះនូវឈ្មោះពេញរបស់អ្នក ក្នុងលំដាប់បែបនេះ — នាមត្រកូល, នាមខ្លួន, នាមកណ្តាល។ កុំប្រើឈ្មោះក្រៅ ឬ តួអក្សរកាត់។

Note:បើប្រសិនជាពាក្យសុំនេះ សម្រាប់ដូរឈ្មោះ សូមប្រាប់យើងក្នុងប្រអប់ A (នៅផ្នែកពាក់កណ្តាលខាងក្រោមនៃទម្រង់នេះ។) ឈ្មោះពេញរបស់អ្នក មុនអ្នកបានដូរវា។

Box 2 -- អាស័យដ្ឋានផ្ទះ

Box 3 -- អាស័យដ្ឋានផ្ញើសំបុត្រ

បើអ្នកទទួលសំបុត្ររបស់អ្នក នៅអាស័យដ្ឋានដែលខុសពីអាស័យដ្ឋាន ក្នុងប្រអប់២, ចូរដាក់អាស័យដ្ឋានផ្ញើសំបុត្ររបស់អ្នកក្នុងប្រអប់នេះ។ បើអ្នកគ្មានអាស័យដ្ឋានក្នុងប្រអប់២ទេ, អ្នក ត្រូវតែ សរសេរក្នុងប្រអប់៣នូវអាស័យដ្ឋានដែលគេអាចផ្ញើសំបុត្រទៅអ្នកបាន។

Box 4 -- ខែថ្ងៃឆ្នាំកំណើត

ចូរដាក់ក្នុងប្រអប់នេះនូវកាលបរិច្ឆេទកំណើតរបស់អ្នកក្នុងលំដាប់បែបនេះ— ខែ, ថ្ងៃ, ឆ្នាំ។

ចូរប្រយ័ត្ន គឺមិនត្រូវប្រើ កាលបរិច្ឆេទ ’s ថ្ងៃនេះទេ!

Box 5 -- លេខទូរស័ព្ទ

រដ្ឋភាគច្រើន សួររកលេខទូរស័ព្ទរបស់អ្នក ក្នុងករណីមានសំណួរស្តីពីការដាក់ពាក្យសុំរបស់អ្នក។ ទោះជាយ៉ាងនេះក្តី អ្នកមិនចាំបាច់បំពេញក្នុងប្រអប់នេះទេ។

Box 6 --លេខអត្តសញ្ញាណ

លេខអាជ្ញាប័ណ្ណបើកបររបស់អ្នកត្រូវបានស្នើសុំ។ បើអ្នកគ្មានអាជ្ញាប័ណ្ណបើកបរ ដែលមានសុពលភាពទេ អ្នកត្រូវតែផ្តល់លេខ សន្តិសុខសង្គម របស់អ្នក បួនខ្ទង់ខាងចុង។ (បើអ្នកគ្មានអាជ្ញាប័ណ្ណបើកបរ ឬ លេខសន្តិសុខសង្គមទេ ចូរដាក់ថា "គ្មាន" ហើយរដ្ឋនឹងចេញអោយអ្នកនូវលេខសំគាល់មួយ។)

Box 7 -- ជំរើសគណបក្ស

អ្នកត្រូវតែចុះឈ្មោះជាមួយគណបក្សមួយ បើអ្នកចង់ចូលរួម ក្នុងការបោះឆ្នោតបឋម ការប្រជុំបក្ស ឬ មហាសន្និបាត នៃគណបក្សនោះ។

Box 8 -- ពូជសាសន៍ ឬ ក្រុមជាតិពិន្ទុ

នេះមិនតម្រូវអោយធ្វើទេ។

Box 9 -- ហត្ថលេខា

ចូរពិនិត្យមើលព័ត៌មានក្នុងចំណុចលេខ៩ អំពីសេចក្តីណែនាំ ក្រោមច្បាប់រដ្ឋរបស់អ្នក។ មុនពេលអ្នកចុះហត្ថលេខា ឬ គូសគំនូសរបស់អ្នក ត្រូវប្រាកដថាៈ(1) អ្នកបានបំពេញទៅតាមច្បាប់រដ្ឋរបស់អ្នក ’s តម្រូវការ, និង


(2) អ្នកបានយល់ ទាំងអស់ នៃប្រអប់លេខ 9។ជាបញ្ចប់ ចូរចុះហត្ថលេខាជាឈ្មោះពេញ ឬ គូសគំនូសរបស់អ្នក, រួចហើយសរសេរកាលបរិច្ឆេទថ្ងៃនេះ ’s ក្នុងលំដាប់នេះគឺៈ —ខែ, ថ្ងៃ, ឆ្នាំ។ បើអ្នកដាក់ពាក្យសុំមិនអាចចុះហត្ថលេខា បានទេ ចូរដាក់ក្នុងប្រអប់ D នូវឈ្មោះ, អាស័យដ្ឋាន និង លេខទូរស័ព្ទ (ជាជំរើស) នៃជនដែលបានជួយអ្នកដាក់ពាក្យសុំនោះ។

សេចក្តីណែនាំ ទូទៅ

តើជនណាអាចប្រើពាក្យសុំនេះ
បើអ្នកមានសញ្ជាតិអាមេរិកាំង ដែលរស់នៅ ឬមានអាស័យដ្ឋាន ក្នុងសហរដ្ឋអាមេរិក អ្នកអាចប្រើ ពាក្យសុំនេះ ក្នុងកូនសៀវភៅនេះបាន ដើម្បីៈ  • ចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋរបស់អ្នក,
  • រាយការណ៍នូវការប្តូរឈ្មោះទៅការិយាល័យចុះឈ្មោះបោះឆ្នោតរបស់អ្នក,
  • រាយការណ៍នូវការប្តូរអាស័យដ្ឋានទៅការិយាល័យចុះឈ្មោះបោះឆ្នោតរបស់អ្នក, ឬ
  • ចុះឈ្មោះជាមួយគណបក្សនយោបាយមួយ។

ការលើកលែង
សូមកុំ ប្រើពាក្យសុំនេះបើអ្នករស់នៅក្រៅសហរដ្ឋអាមេរិក និង តំបន់ត្រួតត្រារបស់វា ហើយគ្មាន អាស័យដ្ឋានផ្ទះ (ស្របច្បាប់) ក្នុងប្រទេស ឬ បើសិនជាអ្នកនៅក្នុងកងទ័ព មានមូលដ្ឋានទ័ព ឆ្ងាយពីផ្ទះ។ ចូរប្រើពាក្យសុំប័ណ្ណប្រៃសនីយ៍របស់សហព័ន្ធ ដែលអ្នកអាចរកបាន ពីមូលដ្ឋាន ទ័ព ស្ថានទូតអាមេរិកាំង ឬ ការិយាល័យកុងស៊ុល។ស្មៀនការិយាល័យនៃទីក្រុងតូចនិងទីក្រុងធំ រដ្ឋ នូហែមហ្ស៊ា នឹងទទួលស្គាល់នូវ ពាក្យសុំនេះ ដែលគ្រាន់តែជាសំណូមពរសម្រាប់ទម្រង់ចុះឈ្មោះ-ផ្ញើចូលនៃអ្នកបោះឆ្នោត អវត្តមានរបស់គេតែប៉ុណ្ណោះ។
រដ្ឋ ណត៍ ដាខូតា គ្មានការចុះឈ្មោះ អ្នកបោះឆ្នោតទេ។
ច្បាប់រដ្ឋ វ៉ាយអូមិញ មិនអនុញ្ញាតអោយមាន ការចុះឈ្មោះតាមសំបុត្រទេ។អំពីការស្វែងយល់ថាតើអ្នកមានសិទ្ធិអាចចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋរបស់អ្នក
រដ្ឋនីមួយៗមានច្បាប់របស់ខ្លួន ស្តីពី ជនដែលអាចចុះឈ្មោះបោះឆ្នោត។ ចូរពិនិត្យមើលព័ត៌មាន ក្រោមច្បាប់រដ្ឋរបស់អ្នក ក្នុងសេចក្តីណែនាំនៃរដ្ឋនោះ។ រដ្ឋទាំងអស់តម្រូវអោយ អ្នកមានសញ្ជាតិអាមេរិកាំង ពីកំណើត ឬតាមការចូលសញ្ជាតិ ដើម្បីចុះឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ និង ការបោះឆ្នោតរដ្ឋ។ ច្បាប់សហព័ន្ធចែងថា វាជាការខុសច្បាប់ ក្នុងការអះអាងដោយ ក្លែងបន្លំថាខ្លួនមាន សញ្ជាតិអាមេរិកាំង ហើយចុះឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោត សហព័ន្ធ, រដ្ឋ និង ការបោះឆ្នោតតំបន់។ អ្នក មិនអាច ចុះឈ្មោះបោះឆ្នោត ច្រើនជាងមួយកន្លែង ក្នុងពេលតែមួយបានទេ។

អំពីការបំពេញពាក្យសុំនេះ
ចូរប្រើសេចក្តីណែនាំនៃការដាក់ ពាក្យសុំ និង សេចក្តីណែនាំរបស់រដ្ឋ ដើម្បីជួយនាំផ្លូវអ្នក ក្នុងការបំពេញពាក្យសុំនេះ។  • ជាដំបូង ចូរអានសេចក្តីណែនាំនៃពាក្យសុំ។ សេចក្តីណែនាំទាំងនេះនឹងផ្តល់អោយអ្នកនូវ ព័ត៌មានសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនឹងជនគ្រប់រូប ដែលប្រើពាក្យសុំនេះ។
  • បន្ទាប់មកទៀត ចូររករដ្ឋរបស់អ្នក ក្រោមសេចក្តីណែនាំនៃរដ្ឋនោះ។ ចូរប្រើសេចក្តីណែនាំ ទាំងនេះ ដើម្បីបំពេញប្រអប់ ៦, ៧, និង ៨។ ម្យ៉ាងទៀត ចូរយោងទៅលើ សេចក្តីណែនាំ ទាំងនេះ សម្រាប់ព័ត៌មាន ស្តីពីលទ្ធភាពនៃអ្នកបោះឆ្នោត ព្រមទាំងសម្បថ ដែលបានតម្រូវ ក្នុងប្រអប់ 9។


ពេលណាត្រូវចុះឈ្មោះបោះឆ្នោត
រដ្ឋនីមួយៗមានកាលកំណត់រៀងៗខ្លួន ក្នុងការចុះឈ្មោះបោះឆ្នោត។

អំពីការបញ្ជូនពាក្យសុំរបស់អ្នក
ចូរផ្ញើពាក្យសុំរបស់អ្នកទៅកាន់ អាស័យដ្ឋានដែលមានចុះក្រោមច្បាប់រដ្ឋរបស់អ្នក ក្នុងសេចក្តីណែនាំនៃរដ្ឋនោះ។ ឬមួយ យកពាក្យសុំនេះ ទៅដាក់ផ្ទាល់ដៃនៅ ការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងតំបន់របស់អ្នក។ រដ្ឋដែលតម្រូវអោយទទួលស្គាល់ទម្រង់ជាតិ នឹងទទួលស្គាល់់នូវក្រដាសថតចំឡងនៃពាក្យសុំ ដែលបានបោះពុម្ភពីរូបភាព កំព្យួទ័រ លើក្រដាសធម្មតា ចុះហត្ថលេខាដោយអ្នកដាក់ពាក្យសុំ និង បានផ្ញើក្នុងស្រោម ដែលមានបិទតែមត្រឹមត្រូវ។អ្នកបោះឆ្នោតលើកដំបូង ដែលចុះឈ្មោះតាមសំបុត្រ
បើអ្នកចុះឈ្មោះបោះឆ្នោតជាលើកដំបូង នៅក្នុងព្រំដែនសមត្ថកិច្ចរបស់អ្នក និង ផ្ញើពាក្យសុំចុះឈ្មោះនេះ ច្បាប់សហព័ន្ធតម្រូវអោយអ្នកបង្ហាញភស្តុតាងនៃអត្តសញ្ញាណ នៅពេលអ្នកបោះឆ្នោតដំបូង។ ភស្តុតាងនៃអត្តសញ្ញាណ រួមមានៈ

  • អត្តសញ្ញាណរូបថតបច្ចុប្បន្ន និង មានសុពលភាព ឬ
  • សំបុត្រថ្លៃទឹកភ្លើងបច្ចុប្បន្ន, របាយការណ៍ធនាគារ, សែករដ្ឋាភិបាល, សែកការងារ ឬ ឯកសាររដ្ឋាភិបាល ដែលមានបង្ហាញឈ្មោះ និង អាស័យដ្ឋានរបស់អ្នក។


អ្នកបោះឆ្នោតអាចត្រូវបានលើកលែងពីតម្រូវការនេះ បើគេបានផ្ញើក្រដាសចំឡងមួយនៃអត្តសញ្ញាណនេះ ភ្ជាប់នឹង ទម្រង់ចុះឈ្មោះបោះឆ្នោតផងនោះ។ បើអ្នកចង់ផ្ញើនូវក្រដាសចំឡងមួយ សូមចងចាំ ក្នុងចិត្ត ដូចតទៅៈ  • រដ្ឋរបស់អ្នកអាចតម្រូវអោយមានអត្តសញ្ញាណបន្ថែម ដែលអាចតម្រូវអោយអ្នកបង្ហាញ អត្តសញ្ញាណ នៅមណ្ឌលបោះឆ្នោត ទោះបីជាអ្នកមានភស្តុតាងនៃអត្តសញ្ញាណ សហព័ន្ធត្រឹមត្រូវក៏ដោយ។
  • ចូរកុំផ្ញើឯកសារដើមមកជាមួយពាក្យសុំនេះឡើយ គឺបានតែ ក្រដាសចំឡងប៉ុណ្ណោះ។